សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច វគ្គដំបូង ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ ថ្លែងក្នុងពិធីជាប្រវត្តិសាស្ត្រនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ឆ្នាំ២០២៦ នេះ ជាការអនុវត្តលើកដំបូង…
J-5-ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!
នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៥ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ពីសារៈសំខាន់នៃកីឡា ដោយបញ្ជាក់ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែកីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ មានវិន័យខ្ពស់ ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួប ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រហូតឈានដល់កម្រិត…
សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៨:១៥នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅស្ពានស្ទឹងមេទឹក…
ចូលរួមបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦-២០២៦)
បណ្ណសារដ្ឋានជាតិនៃកម្ពុជាមានប្រវត្តិតាំងពីសម័យអាណានិគមបារាំង ដោយចាប់ផ្តើមពីការរៀបចំប្រព័ន្ធគ្រប់គ្រង និងថែរក្សាឯកសាររដ្ឋនៅឥណ្ឌូចិន ក្នុងឆ្នាំ១៩១៧ ក្រោមការដឹកនាំរបស់លោក Paul Boudet។ ដោយឡែក ឃ្លាំងតម្កល់បណ្ណសារនៅទីក្រុងភ្នំពេញ ត្រូវបានកសាងឡើងនៅឆ្នាំ១៩២៤ និងបើកដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩២៦។ ក្រោយកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ស្ថាប័ននេះត្រូវបានដាក់ឈ្មោះថា “បណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ”។ ឆ្លងកាត់ការប្រែប្រួលនៃរបបនយោបាយ និងរចនាសម្ព័ន្ធរដ្ឋបាល បណ្ណសារដ្ឋានជាតិបានបន្តវិវឌ្ឍជាបន្តបន្ទាប់…
ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន ត្នោត (Tnaot News) បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធី «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដើម្បីប្រកាសអំពីកម្មវិធីទស្សនកិច្ចវិនិយោគមួយ ដែលបានប្រារព្ធធ្វើឡើងនៅអគារ Morgan Tower…
Smart Axiata ចាប់ដៃជាមួយ Prime Video ដើម្បីឱ្យអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងមាតិកាថ្មីៗ តាមរយៈសមត្ថភាពពិតប្រាកដនៃបច្ចេកវិទ្យា 5G
ទីក្រុងបាសេឡូណា៖ កាលពីថ្ងៃទី 04 ខែមីនា ឆ្នាំ 2026 ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយ Prime Video ជាផ្លូវការ ដែលនេះជាការបោះជំហានថ្មីមួយរបស់ Smart ក្នុងការផ្តល់ជូននូវបទពិសោធន៍ឌីជីថលស្របតាមរសនិយមឌីជីថលដែលកាន់តែសម្បូរបែបរបស់ប្រជាជនកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះជាការកិច្ចសហការ យ៉ាងពិសេសរវាងបណ្ដាញសេវា និងនវានុវត្តន៍ផ្នែកឌីជីថលរបស់…
ធនាគារ វីង លុបបំណុលដល់គ្រួសារជនរងគ្រោះពី ជម្លោះព្រំដែន
[រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែមិនា ឆ្នាំ ២០២៦] — ក្នុងស្មារតីយោគយល់ និងតម្កល់ផលប្រយោជន៍សហគមន៍ជាធំ ធនាគារ វីង (Wing Bank) បានបន្តដើរតួនាទីជាឆ្អឹងខ្នងយ៉ាងរឹងមាំសម្រាប់ប្រជាជនកម្ពុជា ដោយបានប្រកាសលុបបំណុលជាលើកទី ២ ជូនដល់គ្រួសារដែលរងគ្រោះដោយសារជម្លោះព្រំដែន។ ការឈរនៅក្បែរប្រជាជនក្នុងគ្រាដ៏លំបាកបំផុត កាលពីថ្មីៗនេះ ក្រុមការងារធនាគារ វីង បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ និងនាំយកនូវដំណឹងដ៏រីករាយក្នុងការ លុបបំណុលជាលើកទី…